រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្នាមញញឹម និងសុវត្ថិភាពសិស្សានុសិស្ស ជាអាទិភាព! កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ បន្តចុះសម្រួលចរាចរណ៍នៅតាមបណ្តាសាលារៀន

ប៉ៃ សុឃីម

សេចក្តីសង្ខេប

អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចាត់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងស្នាក់ការទំនប់រលក ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងសម្រួលចរាចរណ៍ជូនក្មួយៗសិស្សានុសិស្ស នាពេលចេញពីសាលារៀន នៅចំណុចសាលាបឋមសិក្សាផ្សារលើ និងសាលារៀនសាគូរ៉ាមិត្តភាពកម្ពុជា-ជប៉ុន។ សកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សម្រួលការធ្វើដំណើរ និងការពារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ៕

អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចាត់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងស្នាក់ការទំនប់រលក ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងសម្រួលចរាចរណ៍ជូនក្មួយៗសិស្សានុសិស្ស នាពេលចេញពីសាលារៀន នៅចំណុចសាលាបឋមសិក្សាផ្សារលើ និងសាលារៀនសាគូរ៉ាមិត្តភាពកម្ពុជា-ជប៉ុន។
សកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សម្រួលការធ្វើដំណើរ និងការពារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…