រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រវត្តិសាស្ត្រថ្មី! ឆែករៀបចំជើងហោះហើរត្រង់ (Charter Flight) លើកដំបូងមកកាន់ខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០២៦

ប៉ៃ សុឃីម

សេចក្តីសង្ខេប

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន DERTOUR Group (EXIM tours & FISCHER) ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត នៅទីក្រុងប្រាហ្គ សាធារណរដ្ឋឆែក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការប្រកាសដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ តភ្ជាប់ពីទីក្រុងប្រាហ្គ មកកាន់ខេត្តព្រះសីហនុ គ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧ រៀបចំដោយក្រុមហ៊ុន DERTOUR Group អមដោយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់អឺរ៉ុបមកកាន់តំបន់ឆ្នេរ និងកោះធម្មជាតិរបស់កម្ពុជា។

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន DERTOUR Group (EXIM tours & FISCHER) ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត នៅទីក្រុងប្រាហ្គ សាធារណរដ្ឋឆែក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

 
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការប្រកាសដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ តភ្ជាប់ពីទីក្រុងប្រាហ្គ មកកាន់ខេត្តព្រះសីហនុ គ្រោងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧ រៀបចំដោយក្រុមហ៊ុន DERTOUR Group អមដោយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់អឺរ៉ុបមកកាន់តំបន់ឆ្នេរ និងកោះធម្មជាតិរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងតំណាងរីសតប្រណិតៗមកពីកោះរ៉ុង បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅ និងបទពិសោធន៍ទេសចរណ៍ជូនដល់ភ្នាក់ងារទេសចរណ៍នៅអឺរ៉ុប។ វត្តមានរបស់ថ្នាក់ដឹកនាំខេត្ត ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរុញច្រានការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ និងស្វាគមន៍ទេសចរអន្តរជាតិមកកាន់ «តារារះនាទិសនិរតី»៕

 ដោយ៖ ប៉ៃ សុឃីម

ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…