រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

១០ខែឆ្នាំនេះ! មន្រ្តីជំនាញបង្រ្កាបបទល្មើសធនធានធម្មជាតិបានជាង១៩០០ករណី បញ្ជូនជនសង្ស័យទៅតុលាការ៧៩នាក់

សេចក្តីសង្ខេប

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ មន្ទីរបរិស្ថានខេត្ត ដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបបានចំនួន ១ ៩០៦ករណី ដោយផ្អែកលើទិន្នន័យប្រៀបធៀប បើគិតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រការពារមានការថយចុះចំនួន ២៩ករណី។ តាមក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានមានបទល្មើសព្រៃឈើ ចំនួន ៦៣៦ករណី បទល្មើសសត្វព្រៃ ចំនួន ៥៣៥ករណី បទល្មើសកាប់គាស់ ទន្រ្ទានដីព្រៃខុសច្បាប់ ចំនួន៤៥០ករណី បទល្មើសនេសាទចំនួន២៣៩ករណី និងបទល្មើសធនធានរ៉ែ ចំនួន៤៦។

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ មន្ទីរបរិស្ថានខេត្ត ដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបបានចំនួន ១ ៩០៦ករណី ដោយផ្អែកលើទិន្នន័យប្រៀបធៀប បើគិតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រការពារមានការថយចុះចំនួន ២៩ករណី។

តាមក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានមានបទល្មើសព្រៃឈើ ចំនួន ៦៣៦ករណី បទល្មើសសត្វព្រៃ ចំនួន ៥៣៥ករណី បទល្មើសកាប់គាស់ ទន្រ្ទានដីព្រៃខុសច្បាប់ ចំនួន៤៥០ករណី បទល្មើសនេសាទចំនួន២៣៩ករណី និងបទល្មើសធនធានរ៉ែ ចំនួន៤៦។ ជាមួយគ្នានេះដែរ ក្រុមការងារ បានកសាងនិងបញ្ជូនសំណុំរឿង ១១៨សំណុំរឿងទៅតុលាការ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៩នាក់ និងបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៃក្រមបរិស្ថាននិងធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់បំផុត។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងច្បាប់ និងការការពារសម្បត្តិធម្មជាតិនៅក្នុងប្រទេសកម្ពុជា កំពុងបង្ហាញផ្លែផ្កាយ៉ាងវិជ្ជមាន។ សញ្ញាណវិជ្ជមានដែលបង្ហាញថា ការបង្កើនការល្បាត ឥតឈប់ឈររបស់មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងចម្រុះនៅតាមតំបន់ការពារធម្មជាតិ ការពង្រឹងចំណេះដឹង អំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងសត្វព្រៃទទួលបានផ្លែផ្កា។

 
ឯកឧត្តមបន្ថែមថា ការសម្រេចបានលទ្ធផលនៃការទប់ស្កាត់បទល្មើសទាំងអស់នេះ មិនអាចកាត់ផ្តាច់ចេញពីយន្តការ នៃការសហការគ្នាយ៉ាងរលូន រវាងមន្រ្តីឧទ្យានុរក្ស រួមជាមួយតំណាង ក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សមាគម អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិបានឡើយ៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…