រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈប្រតិភូទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន ទស្សនកិច្ចរមណីយដ្ឋានអង្គរ ក្រោយបញ្ចប់សន្និសីទអន្តរជាតិនៅភ្នំពេញ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន ដឹកនាំដោយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់ រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃតំបន់អង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា។
ដំណើរទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានសិក្សាស្វែងយល់អំពីសមិទ្ធផលសំខាន់ៗ និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងតំបន់អង្គរ ដែលអនុវត្តដោយ អាជ្ញាធរជាតិអប្សរា ផងដែរ។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមក្នុង សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…