រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាវុធហត្ថខេត្តព្រះសីហនុ បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ព្រះសីហនុ៖ នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ បានបន្តដាក់ពង្រាយកម្លាំងចេញល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត ដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ កម្លាំងអាវុធហត្ថក៏បានចូលរួមសម្រួលចរាចរណ៍នៅតាមតំបន់សាលារៀន និងចំណុចប្រមូលផ្តុំមនុស្សច្រើន ដើម្បីធានាសុវត្ថិភាពជូនសិស្សានុសិស្ស ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សំដៅធានាបរិយាកាសប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…