សហគមន៍នេសាទកែវផុស បានទទួលអណ្ដើកសមុទ្រចំនួន ១ក្បាល ពីប្រជានេសាទឈ្មោះ វ៉ន សាវុធ រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
អណ្ដើកសមុទ្រនេះ ជាប្រភេទអណ្ដើកល្មិច មានទម្ងន់ប្រមាណ ៥០គីឡូក្រាម។ បន្ទាប់ពីទទួលបាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទបានសហការគ្នារៀបចំលែងអណ្ដើកចូលទៅក្នុងសមុទ្រវិញដោយសុវត្ថិភាព ដើម្បីចូលរួមអភិរក្ស និងថែរក្សាធនធានជីវចម្រុះសមុទ្រឱ្យស្ថិតស្ថេរ និងគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ដោយ៖ ទាវ វិឆាត



..






