រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នៅសល់តែ ៣ថ្ងៃទៀត! សូមអញ្ជើញចូលរួមទិវាជាតិ TVET ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នឹងប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G, H, I, J, K និង L) រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមិថុនា ឆ្នាំ២០២៦។
សូមអញ្ជើញសិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ចូលរួមទស្សនា ស្វែងយល់ពីឱកាសសិក្សាជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងឱកាសការងារ និងការបង្កើនប្រាក់ចំណូលនាពេលអនាគត ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…