រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មណ្ឌលគិរីរកឃើញជំងឺគ្រុនឈាម ១៥១ករណីក្នុងរយៈពេលជិត ៤ខែ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

មណ្ឌលគិរីរកឃើញជំងឺគ្រុនឈាម ១៥១ករណីក្នុងរយៈពេលជិត ៤ខែ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងការកើនឡើងនៃជំងឺគ្រុនឈាមក្នុងរដូវវស្សា ដោយចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី២៣ ឆ្នាំ២០២៦ មន្ទីរសុខាភិបាលបានរកឃើញអ្នកឆ្លងសរុប ១៥១ករណី ក្នុងនោះមានប្រុស ៧៨ករណី និងស្រី ៧៣ករណី។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា អ្នកជំងឺ ១៣៥ករណី ត្រូវបានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និង ១៦ករណីនៅមន្ទីរពេទ្យស្រុកកោះញែក។ ទោះបីចំនួនអ្នកឆ្លងមានការកើនឡើងក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានករណីស្លាប់នៅឡើយទេ។

ដើម្បីទប់ស្កាត់ការរាលដាល មន្ទីរសុខាភិបាលបានពង្រឹងការអប់រំសុខភាព បាញ់ថ្នាំសម្លាប់មូស ដាក់អាបេត និងសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្អាតបរិស្ថាន និងបំបាត់ជម្រកមូសខ្លា។

ជាមួយគ្នានេះ មន្ត្រីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋលុបបំបាត់ទឹកដក់ បិទគម្របធុងទឹកឱ្យជិត និងថែទាំកុមារឱ្យបានល្អ។ ប្រសិនបើមានអាការៈគ្រុនក្តៅខ្លាំង ឈឺក្បាល ឬឈឺសន្លាក់ គួរប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…