រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការជួសជុលច្រាំងទន្លេបាក់ស្រុតក្នុងក្រុងកំពង់ចាមបានទប់ស្កាត់រួច១០០ភាគរយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ផែនការឆ្ពោះទៅជួសជុលច្រាំងទន្លេដែលបានបាក់ស្រុតដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅ នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម អាជ្ញាធរនិងមន្រ្តីជំនាញបានដាក់ចេញវិធានជាបណ្តោះអាសន្នដោយប្រើបាវខ្សាច់(GeoTextile)បានរួចរាល់១០០ភាគរយ ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេក្នុងក្រុងកំពង់ចាម ដែលទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅ។ ដោយឡែក បន្ទាប់ពីដំណើរសុំកិច្ចអន្តរាគមន៍ពីក្រសួងធនធានទឹក និងឧតុនិយម ភ្លាមៗឯកឧត្តម ថោ ជេដ្ឋា បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) រហូតមកពេលនេះសម្រេចរួចរាល់១០០ភាគរយ។

គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាតផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រដល់១,៦ម៉ែត្រ និងផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រដល់០,៣ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…