រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ! លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ទទួលតំណែងប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS កម្ពុជា និងពានរង្វាន់ Princess Benedikte Award

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សូមអបអរសាទរយ៉ាងកក់ក្តៅជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS in Cambodia) និងទទួលបានពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (Princess Benedikte Award)។

ការទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ បានធ្វើឡើងក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ នៅខេត្ត សៀមរាប។

ការតែងតាំង និងការទទួលពានរង្វាន់នេះ សបញ្ជាក់ពីការទទួលស្គាល់លើការដឹកនាំ ការលះបង់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់លោកជំទាវបណ្ឌិត ក្នុងការលើកកម្ពស់សកម្មភាពកាយឫទ្ធិ និងការអភិវឌ្ឍយុវតីទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…