រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជារកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ១នាក់ខណៈក្រសួងសុខាភិបាលឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានរកឃើញករណីឆ្លងថ្មីចំនួន ១នាក់ ខណៈមិនមានអ្នកជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ។
ទោះបីជាចំនួនអ្នកឆ្លងថ្មីមិនច្រើនក៏ដោយ ក៏វាបង្ហាញថា ជំងឺកូវីដ-១៩ នៅតែមិនទាន់ទៅណាឆ្ងាយពីម្ពុជាទេ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មីចំនួន ១នាក់នេះគឺជាការឆ្លងក្នុងសហគមន៍ ដោយអ្នកឆ្លងសរុបមានចំនួន ១៧៨៣៧នាក់។

ដូច្នេះ ប្រជាពលរដ្ឋគួរបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនុវត្តវិធានការបង្ការចាំបាច់នានា ជាពិសេសអ្នកដែលមានអាការមិនស្រួលខ្លួន អ្នកចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ។
ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដោយលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន ឬកន្លែងបិទជិត និងស្វែងរកការពិនិត្យសុខភាពភ្លាមៗ ប្រសិនបើមានរោគសញ្ញា សង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…