រោងចក្រផលិតបារីចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចកម្ពុជាព្រួតដៃជាមួយសមត្ថកិច្ចចិន ចុះបង្ក្រាបនិងបិទកាលលពីពេលថ្មីៗនេះ។ ការចុះបិទរោងចក្រផលិតបារីទាំង២ទីតាំងខាងលើ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវពីសំណាក់សមត្ថកិច្ចចិន និងសមត្ថកិច្ចកម្ពុជា រកឃើញថា រោងចក្រនេះផលិតបារីខុសច្បាប់ ជាបារីអេឡិចត្រូនិចដែលកម្ពុជាហាមប្រាមមិនឱ្យមានការប្រើប្រាស់។ នេះបើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អះអាងប្រាប់គណៈកម្មាធិការទី៣ របស់រដ្ឋសភាក្នុងឱកាសចុះសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា កន្លងមក អាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល ធ្លាប់បានប្រកាសហាមប្រាមកុំឱ្យពលរដ្ឋ ពិសេសយុវជនប្រើប្រាស់បារីអេឡិចត្រូនិក ព្រោះមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សុខភាពនឹងអាចឈានទៅដល់ការបាត់បង់អាយុជីវិតថែមទៀតផង ប្រសិនបើបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ បារីអេឡិចត្រូនិច ត្រូវបានច្បាប់ ហាមឃាត់មិនឱ្យចែកចាយលក់ ព្រោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដែលប៉ះពាល់បំផុតដល់សង្គមជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត











