រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យន្តហោះ A380 ចំនួន ១៦ គ្រឿងរបស់ក្រុមហ៊ុន Airbus នឹងត្រួតពិនិត្យក្រោយរកឃើញស្នាមប្រេះលើស្លាបយន្តហោះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ក្រុមហ៊ុន Airbus បានប្រកាសថា ខ្លួននឹងធ្វើការត្រួតពិនិត្យយន្តហោះប្រភេទ Airbus A380 ចំនួន ១៦ គ្រឿង បន្ទាប់ពីរកឃើញស្នាមប្រេះនៅលើផ្នែកសំខាន់មួយនៃស្លាបយន្តហោះ ដែលកំពុងប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Emirates និង Qantas។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប European Union Aviation Safety Agency (EASA) បានចេញបញ្ជាឱ្យមានការត្រួតពិនិត្យជាបន្ទាន់លើយន្តហោះ A380 ដែលពាក់ព័ន្ធ បន្ទាប់ពីក្រុមវិស្វករបានរកឃើញស្នាមប្រេះអំឡុងពេលធ្វើការត្រួតពិនិត្យថែទាំជាប្រចាំ។

ក្នុងចំណោមយន្តហោះចំនួន ១៦ គ្រឿងដែលត្រូវត្រួតពិនិត្យ មាន ១៥ គ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Emirates និងមួយគ្រឿងទៀតជារបស់ Qantas។ ក្នុងនោះ យន្តហោះចំនួន ៥ គ្រឿងរបស់ Emirates ត្រូវបានកំណត់ឱ្យធ្វើការត្រួតពិនិត្យភ្លាមៗ ហើយដំណើរការនេះអាចចាប់ផ្តើមនៅថ្ងៃពុធសប្ដាហ៍នេះ។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រើប្រាស់យន្តហោះ A380 រួមមាន Emirates, Singapore Airlines, British Airways, Qantas, Lufthansa, Qatar Airways, Korean Air, Etihad Airways, ANA និង Asiana Airlines៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…