លោក ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំចូលរួម ឬការពារបទល្មើសឆបោកក្នុងសន្និបាតក្រសួងមហាផ្ទៃថ្ងៃទី៥ កុម្ភៈ នាយករដ្ឋមន្ត្រីបានទាមទារចាត់ការតាមច្បាប់និងវិន័យលើមន្ត្រីដែលចូលរួម បណ្ដែតបណ្ដោយ ឬគាំពារក្រុមឆបោក។2026-02-06KPS99TV
ព្យុះពែនញ៉ាមានឥទ្ធិពលលើកម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្រ្តាក់ដល់ថ្ងៃ១២កុម្ភៈ!ក្រសួងធនធានទឹកព្យាករណ៍ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ថ្ងៃទី៦ ដល់១២ កុម្ភៈ ដោយកម្ពុជាមិនស្ថិតលើគន្លងព្យុះប៉េនហាទេ ប៉ុន្តែខ្យល់មូសុងនឹងរងឥទ្ធិពល។2026-02-05KPS99TV
កម្ពុជារាយការណ៍ពីការចាប់ខ្លួនជនសង្ស័យឆបោក២៥០៨នាក់ និងជនបរទេសចាកចេញជាង១១ម៉ឺននាក់គណៈកម្មការប្រឆាំងការឆបោកថា ចាប់ពីមករាដល់ដើមកុម្ភៈ មានជនសង្ស័យបរទេស២៥០៨នាក់ត្រូវបានចាប់ខ្លួន និងជនបរទេស១១០០៩៥នាក់បានចាកចេញពីប្រទេស។2026-02-05KPS99TV
សមត្ថកិច្ចកម្ពុជាឃាត់ជនបរទេសករណីឆបោកតាមអនឡាញជាង២ពាន់នាក់ក្នុង១ខែដើមឆ្នាំ២០២៦កម្ពុជាបានឃាត់ជនសង្ស័យបរទេស២,៥០៨នាក់ មាន៧សញ្ជាតិ ពីថ្ងៃទី១ ខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦ និងបង្ក្រាបទីតាំង១៩០កន្លែង រួមទាំងកាស៊ីណូ៤៤។2026-02-05KPS99TV
កម្ពុជាបានសិក្សាបឋមលើបណ្តាញរថភ្លើងក្រោមដីនៅទីក្រុងភ្នំពេញក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សាបឋមបណ្តាញ METRO នៅភ្នំពេញ និងបន្តសិក្សាផ្លូវដែកភាគខាងជើងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លូវដែកធុនស្រាលទៅអាកាសយានដ្ឋានតេជោ។2026-02-05KPS99TV
កម្ពុជា បដិសេធថៃផ្សាយថា «ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហានថៃ»ក្រសួងការពារជាតិបដិសេធការផ្សាយថាមានគ្រាប់៤០មីលីម៉ែត្រធ្លាក់ក្បែរមូលដ្ឋានថៃ ហើយបញ្ជាក់ថាក្រុមទំនាក់ទំនងយោធាភាគីទាំងពីរបានផ្ទៀងផ្ទាត់ថាមិនមានហេតុការណ៍នោះទេ។2026-02-05KPS99TV
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបារាំងឱ្យផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសេចក្តីប្រកាសថ្ងៃទី៤ ខែកុម្ភៈ ហ៊ុន ម៉ាណែត បានសរសេរជូនប្រធានាធិបតីបារាំង ស្នើការគាំទ្របច្ចេកទេស និងឯកសារប្រវត្តិសាស្ត្រសម្រាប់ដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី។2026-02-05KPS99TV
ឃាត់រថយន្ត១គ្រឿង ដឹកជ្រូករស់១៦០ក្បាល នាំពីឡាវចូលកម្ពុជា ពុំមានលិខិតអនុញ្ញាតក្រុមជំនាញបានឃាត់រថយន្តដឹកជ្រូករស់១៦០ក្បាលនៅស្រុករវៀង ថ្ងៃទី៤ ខែកុម្ភៈ ដោយរកឃើញថានាំពីឡាវចូលកម្ពុជាតាមច្រកកំពង់ស្រឡៅ ពុំមានលិខិតអនុញ្ញាតនាំចូល។2026-02-05KPS99TV
កម្ពុជា–FBI អាម៉េរិក ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆៃ ស៊ីណារិទ្ធ និង Scott Schelble របស់ FBI បានជួបនៅថ្ងៃទី៤ ខែកុម្ភៈ ពិភាក្សាពង្រឹងភាពជាដៃគូ ការស៊ើបអង្កេតបណ្តាញនិងហិរញ្ញវត្ថុឧក្រិដ្ឋកម្ម និងការកសាងសមត្ថភាពប្រឆាំងការឆបោក។2026-02-05KPS99TV
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពថៃដាក់ទូរកុងតឺន័រចូលក្នុងទឹកដីកម្ពុជានៅតំបន់អានសេះក្រសួងការបរទេសបានតវ៉ានៅថ្ងៃទី៤ ខែកុម្ភៈ ចំពោះការដាក់កុងតឺន័របីរបស់កងកម្លាំងថៃនៅអានសេះ ដែលកម្ពុជាថារារាំងការចូលទៅច្រកព្រំដែន រំលោភអធិបតេយ្យភាព និងអាចរារាំងការវិលត្រឡប់របស់ពលរដ្ឋដោយសុវត្ថិភាពនិងថ្លៃថ្នូរ។2026-02-05KPS99TV