រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

អាជ្ញាធរព្រះសីហនុបន្តសម្អាតប្រព័ន្ធរំដោះទឹក! ស្ដារសំរាមចេញពីអូរព្រែកទប់ និងអូរស្ដេចមឹក ដើម្បីបង្ការជំនន់ និងលើកសោភ័ណភាពក្រុង

ក្រុមការងារបានសម្អាតអូរព្រែកទប់ សង្កាត់លេខ៣ និងអូរស្ដេចមឹក សង្កាត់លេខ៤ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយដឹកសំរាមចេញតាមឡាន២៥តោន៧ឡាន និងឡាន៥តោន១០ឡាន ហើយអាជ្ញាធរអំពាវនាវឱ្យទុកដាក់សំរាមត្រឹមត្រូវ។

កម្លាំងសមត្ថកិច្ចព្រះសីហនុ បង្កើនការល្បាតតាមឆ្នេរ ធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងរដូវភ្លៀង និងរលកធំ

កម្លាំងនគរបាលទេសចរណ៍ ចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានល្បាតឆ្នេរនៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីណែនាំភ្ញៀវ និងត្រៀមសង្គ្រោះបន្ទាន់ ក្នុងរដូវភ្លៀងនិងរលកធំ។

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រីនៅស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យការចិញ្ចឹមត្រីរបស់ប្រជានេសាទនៅស្រុកស្ទឹងហាវ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យអ្នករស់នៅមាត់ព្រែកនិងតំបន់ងាយរងគ្រោះប្រុងប្រយ័ត្នភ្លៀងខ្លាំងនិងជំនន់។

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក រឹតបន្តឹងការត្រួតពិនិត្យជលយានយន្ត ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់តំបន់កោះ

នគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍ បានត្រួតពិនិត្យជលយានយន្តដឹកភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យបច្ចេកទេសនិងសុវត្ថិភាពការធ្វើដំណើរទៅតំបន់កោះ។

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងជំរុញការថែរក្សាប្រព័ន្ធអូរប្រឡាយ ដើម្បីបង្ការទឹកជំនន់ក្នុងក្រុង

លោក ម៉ាង ស៊ីណេត បានពិនិត្យស្ថានភាពទឹក និងប្រព័ន្ធអូរប្រឡាយនៅក្រុងព្រះសីហនុ និងក្រុងកំពង់សោម រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ អាជ្ញាធរអំពាវនាវកុំចោលសំរាមចូលប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយហានិភ័យលិចលង់។

ភ្លៀង២ថ្ងៃជាប់គ្នា បង្កជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងខេត្តព្រះសីហនុ ខណៈអាជ្ញាធរបន្តស្តារប្រព័ន្ធរំដោះទឹក

ភ្លៀងខ្លាំងថ្ងៃទី២៥–២៦ មិថុនា ឆ្នាំ២០២៦ បានបង្កជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ ប៉ះពាល់ផ្លូវនិងលំនៅឋាន។ អាជ្ញាធរកំពុងស្តារប្រឡាយ លូ និងអូរ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលប្រព័ន្ធរំដោះទឹក។

ក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ផ្តល់ទឹកបរិសុទ្ធ ៥០០កេស ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីគាំទ្រការងារសង្គម និងមនុស្សធម៌

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានទទួលទឹកបរិសុទ្ធ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ សម្រាប់សកម្មភាពសង្គមនិងមនុស្សធម៌របស់រដ្ឋបាលខេត្ត។

​អូស្ត្រាលីបន្តគាំទ្រកម្ពុជា លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹក តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញមុជទឹក

គ.ជ.ស.ស. សហការជាមួយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលី បើកវគ្គមុជទឹកមូលដ្ឋានថ្ងៃទី២២ មិថុនា នៅទីបញ្ជាការជួរមុខកោះព្រាប សម្រាប់នាយនាវី និងមន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ។

មន្ត្រីជំនាញអគ្គិភ័យ ចុះបណ្តុះបណ្តាលកម្មករ-កម្មការិនីរោងចក្រ NEW STAR SHOES ដើម្បីពង្រឹងសមត្ថភាពបង្ការ ន្លត់អគ្គិភ័យ និងសង្គ្រោះ

មន្ត្រីជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបណ្តុះបណ្តាលបុគ្គលិក និងកម្មកររោងចក្រ NEW STAR SHOES ថ្ងៃទី២៣ មិថុនា អំពីមូលហេតុអគ្គិភ័យ ការប្រើបំពង់ពន្លត់ ជំនួយបឋម ការជម្លៀស និងការហ្វឹកហាត់ជាក់ស្តែង។

អាវុធហត្ថព្រះសីហនុ បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនបរទេស ៩នាក់ ដកហូតកុំព្យូទ័រ និងទូរសព្ទជាច្រើនគ្រឿង

អាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបទីតាំងសង្ស័យឆបោកអនឡាញនៅផ្ទះល្វែង៣ល្វែង នាថ្ងៃទី២១ ខែមិថុនា ដោយឃាត់ជនសង្ស័យចិន៨នាក់ និងមីយ៉ាន់ម៉ាម្នាក់ និងដកហូតកុំព្យូទ័រ៨ឈុត ទូរសព្ទ១២គ្រឿង ព្រមទាំងឯកសារពាក់ព័ន្ធ។