
កម្ពុជាសម្លឹងទីផ្សារទេសចរណ៍និងវិនិយោគអាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការអាកាសចរណ៍
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានថ្លែងថា កិច្ចព្រមព្រៀងបើកចំហជើងមេឃជាមួយអាមេរិកអាចគាំទ្រទេសចរណ៍និងវិនិយោគ។ តាមទិន្នន័យដែលបានរាយការណ៍ មករា-ឧសភា២០២៦ មានភ្ញៀវអាមេរិកប្រមាណ៩,១ម៉ឺននាក់ ស្មើ៥,៩%នៃភ្ញៀវអន្តរជាតិ និងថយចុះ១១,៦%ធៀបនឹងឆ្នាំមុន។









