
ជើងហោះហើរត្រង់ក្វាងចូវ–សៀមរាប គ្រោងចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានប្រកាសពីគម្រោងបើកជើងហោះហើរត្រង់ក្វាងចូវ–សៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយហោះហើររៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ កម្មវិធីផ្សព្វផ្សាយវិស័យអាកាសចរណ៍ និងកញ្ចប់ទេសចរណ៍បានធ្វើឡើងនៅក្វាងចូវ កាលពីថ្ងៃទី២០ ខែតុលា។









