រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្តេចហ៊ុន សែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសចិនហើយ

ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ប៉េកាំងនៅថ្ងៃទី២៥ ខែមិថុនា សម្រាប់ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការដល់ថ្ងៃទី២៧ ខែមិថុនា ដោយមានគម្រោងជួបថ្នាក់ដឹកនាំចិន និងចូលគាល់ព្រះមហាក្សត្រនិងព្រះវររាជមាតា។

ក្រសួងរៀបចំដែនដី បញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ខណៈគណៈកម្មការបន្តបេសកកម្មនៅក្រសួងទេសចរណ៍

គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែងបានបញ្ចប់ការងារនៅក្រសួងរៀបចំដែនដី ដែលជាក្រសួងទី១១ ដោយមានមន្ត្រីប្រមាណ១១០០នាក់ចូលរួមសហការ ហើយបន្តពិនិត្យរចនាសម្ព័ន្ធនិងវត្តមានមន្ត្រីនៅក្រសួងទេសចរណ៍។

កម្ពុជាជំរុញឱ្យប្រទេសអាស៊ានរួមគ្នាបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងការឆបោក Online Scams

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានអំពាវនាវឱ្យប្រទេសអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែន ដើម្បីទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការឆបោកអនឡាញ។