
រដ្ឋមន្ត្រីវប្បធម៌បង្ហាញជំហរកម្ពុជាជូនអង្គទូតអំពីស្ថានភាពប្រាសាទតាមព្រំដែន
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីវប្បធម៌ ភឿង សកុណា បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ៤៤រូប ស្តីពីស្ថានភាពតំបន់បេតិកភណ្ឌតាមព្រំដែនកម្ពុជា-ថៃ និងជំហរកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។









