រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានរំលឹកដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព។

លោក ឡុង ឌីម៉ង់ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យសម្របសម្រួលនីតិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ

លោក ឡុង ឌីម៉ង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងរោងចក្រផលិតបំពង់ដែករបស់ក្រុមហ៊ុន Jindele Technology Pipe Industry Co., LTD នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ និងណែនាំឱ្យសម្របសម្រួលនីតិវិធី សេវាបុគ្គលិក និងសុវត្ថិភាពរោងចក្រ។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចងចាំប្រវត្តិសាស្ត្រ និងថែរក្សាសន្តិភាព ក្នុងទិវាជាតិនៃការចងចាំ

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានរំលឹកដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ និងអំពាវនាវឱ្យប្រជាពលរដ្ឋចងចាំប្រវត្តិសាស្ត្រ និងចូលរួមថែរក្សាសន្តិភាព ដើម្បីកុំឱ្យសោកនាដកម្មនេះកើតឡើងម្ដងទៀត។

ផ្ទេរភារកិច្ចមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំខេត្តកំពង់ស្ពឺក្រោយប្រើសម្តីមិនសមរម្យដាក់អ្នកបើកបរយានយន្ត

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ភារកិច្ចមន្ត្រីម្នាក់នៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ខេត្តកំពង់ស្ពឺ ឱ្យត្រឡប់ទៅអង្គភាពដើម តាមប្រកាសចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដើម្បីសុំសេចក្តីសុខ សន្តិភាព ដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះវិស្ណុគង់លើគ្រុឌនៅសៀមរាប និងបួងសួងសុំសន្តិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។