រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្តេច ហ៊ុន សែន រំឭកសមរភូមិឆ្នាំ១៩៧៥៖ កងទ័ពក្រោមបញ្ជារងរបួសនិងស្លាប់៣៨នាក់ ក្នុងនោះយុទ្ធមិត្តជិត៣០នាក់ពលី

ក្នុងសារថ្ងៃទី១៦ ខែមេសា សម្តេច ហ៊ុន សែន រំឭកការរងរបួសបាត់បង់គំហើញភ្នែកខាងឆ្វេងកាលពី៥១ឆ្នាំមុន។ សម្តេចថា កងទ័ពក្រោមបញ្ជាមានអ្នករងរបួសនិងស្លាប់៣៨នាក់ រួមទាំងសម្តេច ហើយយុទ្ធមិត្តជិត៣០នាក់បានពលី និងបានគូសបញ្ជាក់ពីតម្លៃសន្តិភាព។

សម្តេច ហ៊ុន ម៉ាណែត អរគុណអ្នកចូលរួមរក្សាសុវត្ថិភាពពេលចូលឆ្នាំ និងអំពាវនាវឱ្យធ្វើដំណើរត្រឡប់ដោយសុវត្ថិភាព

ក្នុងសារនាព្រឹកថ្ងៃទី១៧ ខែមេសា សម្តេច ហ៊ុន ម៉ាណែត បានអរគុណអាជ្ញាធរមូលដ្ឋាន ក្រសួង កងកម្លាំង និងអ្នកស្ម័គ្រចិត្ត ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក និងអំពាវនាវឱ្យអ្នកធ្វើដំណើរត្រឡប់គោរពច្បាប់ចរាចរណ៍។