កសិករផលិតស្រូវក្នុងខេត្ត៤នឹងបានការគាំទ្រដើមទុនប្រមាណ១៣លានដុល្លារពីក្រសួងកសិកម្មសហគមន៍កសិកម្មទំនើប ៩ ក្នុងខេត្ត ៤ នឹងទទួលគាំទ្រដើមទុនប្រមាណ ១៣ លានដុល្លារ រួមមានកម្ចីការប្រាក់ទាបជាង ១២ លានដុល្លារ និងជំនួយជិត ១ លានដុល្លារ។2026-01-01KPS99TV
ឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ ស្វាគមន៍នាវាទេសចរណ៍ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្ពុជា រយៈពេល ១ ថ្ងៃនាវា SIRENA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវ ៦៣៣ នាក់មកទស្សនាកម្ពុជាមួយថ្ងៃ និងគ្រោងចាកចេញម៉ោង ៥ ល្ងាចថ្ងៃដដែល។2026-01-01KPS99TV
ជនជាតិចិន៦នាក់ត្រូវឃាត់ខ្លួនពេលលួចឆ្លងព្រំដែនថៃ-កម្ពុជា សង្ស័យពាក់ព័ន្ធការឆបោកកងទ័ពជើងទឹកថៃឱ្យដឹងថា ជនជាតិចិន៦នាក់ត្រូវបានឃាត់ខ្លួនពេលប៉ុនប៉ងលួចឆ្លងចូលកម្ពុជា ហើយករណីសង្ស័យពាក់ព័ន្ធបទល្មើសឆ្លងដែន និងការឆបោកកំពុងស្ថិតក្រោមការស៊ើបអង្កេត។2026-01-01KPS99TV
ពាណិជ្ជករឥណ្ឌាស្នើបង្កើតមូលនិធិឥណ្ឌា-កម្ពុជាដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីឡើងវិញប្រធានសមាគមធុរកិច្ចកម្ពុជា-ឥណ្ឌា លោក Kiran Kumar Reddy Churukanti ស្នើបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មី ជានិមិត្តរូបបេតិកភណ្ឌ និងទាក់ទាញទេសចរ។2026-01-01KPS99TV
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាលរដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា បានចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន កាលពីថ្ងៃទី៣១ ខែធ្នូ ដោយលើកឡើងពីអាទិភាពគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវា។2026-01-01KPS99TV
ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរ ១៩៥.២៦៣ នាក់ក្នុងរាត្រីឆ្លងឆ្នាំ កើនឡើង ៣៤,៣៥%មន្ទីរទេសចរណ៍ខេត្តព្រះសីហនុឱ្យដឹងថា រាត្រីថ្ងៃទី៣១ ខែធ្នូ មានភ្ញៀវ ១៩៥.២៦៣ នាក់ កើន ៣៤,៣៥% ប៉ុន្តែការកម្សាន្តមានភាពសាមញ្ញ ដោយគិតគូរដល់ជនភៀសសឹក និងកងទ័ពជួរមុខ។2026-01-01KPS99TV
បើកទំព័រឆ្នាំថ្មី!មហាយក្សចិនប្រកាសរីករាយសហការជាមួយកម្ពុជាដើម្បីបន្តចំណងមិត្តភាពដែកថែបក្នុងសារជូនពរឆ្នាំថ្មី២០២៦ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បញ្ជាក់ថា ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។2026-01-01KPS99TV
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»សម្តេច ហ៊ុន ម៉ាណែត បានជួបកងទ័ព ១៨ នាក់ដែលថៃដោះលែងកាលពីថ្ងៃទី៣១ ខែធ្នូ ហើយបញ្ជាក់ថា រដ្ឋាភិបាលបានបំពេញកាតព្វកិច្ចធានាអាយុជីវិត សុខសុវត្ថិភាព និងសេរីភាពរបស់ពួកគេ។2026-01-01KPS99TV
កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិនក្រសួងការបរទេសកម្ពុជាបញ្ជាក់កាលពីថ្ងៃទី៣១ ខែធ្នូថា កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្ធូរបន្ថយភាពតានតឹង ដោះស្រាយទំនាស់ដោយសន្តិវិធី។2026-01-01KPS99TV