F16 របស់ថៃទម្លាក់គ្រាប់បែក៤គ្រាប់ចូលទីតាំងជនស៊ីវិលកម្ពុជាក្នុងក្រុងសិរីសោភ័ណក្រសួងការពារជាតិថា នៅម៉ោង៧:៣១ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែក៤គ្រាប់លើទីតាំងជនស៊ីវិលនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។2025-12-27KPS99TV
អ្នកវិនិយោគជាតិនិងអន្តរជាតិនៅតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ថុង សេដ្ឋា ម្ចាស់គម្រោង Run Mansion ថ្លែងក្នុងពិធីបើកគម្រោងថ្ងៃទី២៥ ខែធ្នូថា ដៃគូចិនបន្តវិនិយោគលំនៅដ្ឋានប្រណិត។ អភិបាលរងខេត្ត ហែម ដារិទ្ធ គាំទ្រគម្រោង និងលើកឡើងពីការអភិវឌ្ឍនិងការសម្រួលវិនិយោគ។2025-12-26KPS99TV
ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន ដើម្បីការពារសុវត្ថិភាពពេលបំពេញការងារនៅព្រំដែនកម្ពុជា-ថៃក្លិបអ្នកកាសែតកម្ពុជាចែកអាវក្រោះនិងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន៥៧រូបពី៣៦ស្ថាប័ន ថ្ងៃទី២៦ ខែធ្នូ។ លោក ពុយ គា ថាមិនទាន់គ្រប់តម្រូវការ ហើយនឹងស្វែងរកជំនួយបន្ថែម។2025-12-26KPS99TV
西哈努克省爱心行动:1,000户避难民获生活物资支援 多图,点击链接,了解更多内容!2025-12-26KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
ថៃបង្កើតព័ត៌មានក្លែងក្លាយ យកព័ត៌មានចាស់ក្នុងប្រទេសខ្លួន មកកាឡៃថា បានរឹបអូសសត្វព្រៃក្នុងពេលប្រតិបតិ្តការឈ្លានពានមកលើកម្ពុជាមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បដិសេធព័ត៌មានថាទ័ពថៃរឹបអូសតោ២ក្បាលនិងខ្លាឃ្មុំ៣ក្បាលពីកាស៊ីណូតំបន់ថ្មដា ហើយថានេះជាព័ត៌មានចាស់នៅថៃដែលត្រូវបានកាឡៃ។2025-12-26KPS99TV
កិច្ចពិភាក្សា GBC ឈានដល់ថ្ងៃទី៣ ដោយពិភាក្សាបទឈប់បាញ់និងការស្តារស្ថិរភាពក្រសួងការពារជាតិកម្ពុជាថា កិច្ចចរចាលេខាធិការដ្ឋាន GBC បន្តម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែធ្នូ ដើម្បីត្រៀមកិច្ចប្រជុំពិសេសថ្ងៃទី២៧ និងពិភាក្សាបញ្ឈប់អរិភាព សម្រួលភាពតានតឹង និងស្តារសណ្តាប់ធ្នាប់ព្រំដែន។ លទ្ធផលជាក់លាក់មិនទាន់ប្រកាស។2025-12-26KPS99TV
ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំប្រតិភូចុះពិនិត្យគម្រោងវិនិយោគក្នុងខេត្តលោក ហ៊ាន សាហ៊ីប និងអភិបាលខេត្ត ម៉ាង ស៊ីណេត ចុះពិនិត្យគម្រោងទទួលការលើកទឹកចិត្តពីកម្មវិធីពិសេស ថ្ងៃទី២៦ ខែធ្នូ។ សេចក្តីរាយការណ៍រាយគម្រោងខ្សែភ្លើងនិងរឡូខ្សែកាប អាលុយមីញ៉ូម គ្រឿងសង្ហារិម និងភស្តុភារឃ្លាំងគយ។2025-12-26KPS99TV
ពលរដ្ឋខ្មែររាប់ពាន់នាក់លើកបដា«កម្ពុជាត្រូវការសន្តិភាព»បង្ហាញពិភពលោកក្រោយថៃឈ្លានពានទឹកដីព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្សរាប់ពាន់នាក់ដើរជើងទទេដើម្បីសន្តិភាពនៅសៀមរាប ថ្ងៃទី២៤ ខែធ្នូ ដោយលើកបដាសន្តិភាពនិងការរៀនសូត្រ អមដោយទង់ជាតិនិងទង់សាសនា។2025-12-26KPS99TV