រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងធ្វើជាអធិបតីកិច្ចប្រជុំអតីតយុទ្ធជនអាស៊ានលើកទី២៥ នៅថ្ងៃទី៥ ខែតុលា ក្នុងរាជធានីភ្នំពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអតីតយុទ្ធជនអាស៊ានលើកទី២៥ នៅភ្នំពេញ ថ្ងៃទី៥ ខែតុលា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយពិភាក្សាអំពីសុខុមាលភាពអតីតយុទ្ធជន និងកិច្ចសហប្រតិបត្តិការ។

រត់ទៅប្រទេសផ្សេងក្នុងអាស៊ានក៏គ្មានប្រយោជន៍ដែរ? ប្រទេសអាស៊ាន ១១ សហការពង្រឹងការតាមរកជនរត់គេចខ្លួន

លោក ស សុខា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់ស្ថាប័នអនុវត្តច្បាប់អាស៊ាននៅហាណូយ ដើម្បីពិភាក្សាអំពីការចែករំលែកព័ត៌មាន ការសម្របសម្រួលឆ្លងដែន និងផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការតាមចាប់ជនរត់គេចខ្លួន។

ស្មារតីសមរភូមិក្រោយជួយសមរភូមិមុខ៖ លោកជំទាវ ចម និម្មល នាំយកអំណោយលើកទឹកចិត្តដល់កងទ័ពបញ្ជាការដ្ឋានកាំភ្លើងធំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៤ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល ដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពបញ្ជាការដ្ឋានកាំភ្លើងធំ និងប្រគល់ថវិកា ស្បៀង និងសម្ភារប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សង្គ្រោះបន្ទាន់ទាន់ពេលវេលា! អូប័រល្បឿនលឿន និងរថយន្តសង្គ្រោះអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ បានប្រើអូប័រ និងរថយន្តសង្គ្រោះ GTVC ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីក្រុងកោះរ៉ុង ទៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ច្រកទ្វារអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ បើកទំព័រប្រវត្តិសាស្ត្រថ្មី៖ រុញច្រានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែន កម្ពុជា-វៀតណាម ឱ្យកាន់តែរស់រវើក

ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ជ្រៃធំ-ខាញ់ប៊ិញ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ ពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។

ឥទ្ធិពលព្យុះទី២៧ «ឆយវ៉ាន» (Choi-wan) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រលកសមុទ្រមានកម្ពស់ប្រមាណ ០,៥០ ដល់ ១,៧៥ ម៉ែត្រ ហើយសាធារណជន និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្ន។

កម្ពុជាស្នើ UN ជួយជ្រោមជ្រែងជាក់ស្តែង ដើម្បីនាំជនភៀសសឹកជាង ២ម៉ឺននាក់ វិលត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅហ្សឺណែវ កែ សុវណ្ណ ស្នើការគាំទ្រជាក់ស្តែងដល់ជនភៀសសឹកវិលត្រឡប់ទៅផ្ទះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី២ ខែតុលា។