រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

សម្តេចធិបតីជំរុញឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាមបន្តពង្រឹងកិច្ចសហការឱ្យរីកចម្រើនបន្ថែម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីនគរបាលវៀតណាម ថ្ងៃទី៣០ ខែមិថុនា ដោយជំរុញកិច្ចសហការរបស់ក្រសួងទាំងបី និងកិច្ចសហការតាមព្រំដែនប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយក្រុមហ៊ុន CCECC លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា បានជួបក្រុមហ៊ុន CCECC នៅប៉េកាំង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពិភាក្សាគម្រោងទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងការពង្រីកវិនិយោគ ខណៈការសិក្សាសមិទ្ធិលទ្ធភាពនឹងបញ្ចប់នាពេលខាងមុខ។

រថយន្ត Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ប៉ះម៉ូតូរបួសម្នាក់ រួចព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន

រថយន្ត Rolls-Royce ស្លាកលេខភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់ ក្រោយប៉ះម៉ូតូឱ្យអ្នកបើករងរបួស នៅមហាវិថីព្រះសីហនុ យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ របាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាដោះស្រាយនៅកន្លែងកើតហេតុ។

តំណាងកម្ពុជាជួបនឹងតំណាងក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិនពិភាក្សាការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបចុងក្រោយ

លោក ស៊ុន ចាន់ថុល បានជួបដាច់ដោយឡែកជាមួយគណៈគ្រប់គ្រងសាជីវកម្មចិន ក្រោយសិក្ខាសាលាវិនិយោគកម្ពុជា ដើម្បីពិភាក្សាថាមពល ហេដ្ឋារចនាសម្ព័ន្ធ គីមីឥន្ធនៈ AI និង Drone ព្រមទាំងលើកទឹកចិត្តឱ្យសិក្សាគម្រោងបច្ចេកវិទ្យាបៃតង និងឌីជីថល។

កម្ពុជានៅតែមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៩មិថុនា-១កក្កដា ២០២៦

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ផ្ទៃដី៤០% ៣០% និង៤៥%តាមលំដាប់។

ផលិតផលខ្មែរ កាន់តែរីកចម្រើន! យុទ្ធនាការ Made in Cambodia ទាក់ទាញផ្សារទំនើប និងម៉ាតជាង ៦០០ទីតាំង ចូលរួមគាំទ្រផលិតផលជាតិ

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យុទ្ធនាការ #MadeInCambodia មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង៦០០ទីតាំងចូលរួម។ កម្មវិធីរៀបចំមួយសប្តាហ៍ក្នុងមួយខែពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយ និងជំរុញការដាក់លក់ផលិតផលខ្មែរ។

ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ចម្ងាយ៥គីឡូម៉ែត្រ នៅឧទ្យានជាតិគិរីរម្យ មានអ្នកចូលរួមប្រមាណ៤០០នាក់។ រដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងពីតួនាទីកីឡាក្នុងទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ពីខែឧសភាដល់តុលា។

៣ថ្ងៃខែកក្កដា! ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ

ក្រសួងទេសចរណ៍គ្រោងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» ថ្ងៃទី១០–១២ កក្កដា នៅវិមានអាហារ OCIC ជ្រោយចង្វារ ភ្នំពេញ។ កម្មវិធីរួមមានពិព័រណ៍ផលិតផលនិងសេវាកម្ម និងវេទិកាថ្ងៃទី១០ កក្កដា។

សម្តេចហ៊ុន សែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីចិនដើម្បីនិវត្តមកកាន់មាតុប្រទេសវិញ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចាកចេញពីប៉េកាំង ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីនិវត្តមកកម្ពុជា ក្រោយទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ថ្ងៃទី២៥–២៧ មិថុនា។