
កម្ពុជាគ្រោងដំឡើងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យនៅ ១៣ រាជធានី-ខេត្ត
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងនៅថ្ងៃទី១ ខែតុលាថា រដ្ឋាភិបាលគ្រោងដំឡើងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យនៅ ១៣ រាជធានី-ខេត្ត លើផ្លូវប្រវែងសរុបប្រមាណ ១,២០០ គីឡូម៉ែត្រ ជាមួយថវិកាប្រមាណ ៦ លានដុល្លារ។









