
ប្រមុខការទូតកម្ពុជាប្រាប់ពិភពលោកពីទង្វើឈ្លានពានរបស់សៀមកំពុងគំរាមដល់សន្តិភាពកម្ពុជា
ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពិភពលោកអំពីការឈឺចាប់របស់កម្ពុជាដែលកំពុងរងការគំរាមកំហែងដល់សន្តិភាពក្នុងប្រទេសដោយសារទង្វើឈ្លានពានរបស់សៀម។ ក្នុងមហាសន្តិបាតអង្គការសហប្រជាជាតិលើកទី៨០ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំពីសេចក្តីឈឺចាប់ជាពន់ពេកប្រាប់ជូនមហាសន្និបាតថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ដែលទទួលបានដោយលំបាក ហើយយើងស្រឡាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុបន្នកំពុងរងការគំរាមកំហែង ដោយសារជម្លោះព្រំដែនជាមួ









