រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្តេចហ៊ុន សែន៖សារបង្ហោះពីម្សិលមិញជាកំហុសដែលមើលឃើញតែមួយជ្រុងតែពេលនេះសូមផ្តល់នូវការវិភាគបន្ថែម

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហោះសារមួយលើបណ្តាញតេឡេក្រាមផ្លូវការកាលពីម្សិលមិញទាក់ទងការបាញ់ប្រហារដើម្បីសម្លាប់សម្តេចនាថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ សារដែលបានបង្ហោះនោះ មានឃ្លាមួយដែលសម្តេចគិតថាមានកំហុសដោយមើលឃើញតែមួយជ្រុងនៃតួនាទីរបស់សម្តេចមិនបានគិតដល់កត្តាដ៏ទៃទៀត។ ដូច្នេះ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ សម្តេចតេជោ បានបង្ហោះសារផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់សម្តេច។តាមរយៈសារបង្ហោះនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់

កម្ពុជាកំពុងរងចាំលិខិតផ្លូវការពីភាគីថៃជុំវិញការលើកពេលកិច្ចប្រជុំលើកទី២រវាងនគរបាលកម្ពុជានិងគណៈប្រតិភូថៃ

កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងជួញដូរមនុស្ស ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។ បច្ចុប្បន្នភាគីកម្ពុជាកំពុងរងចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការនគរប