
នៅព្រឹកនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស GBC លើកទី២ នៅខេត្តកោះកុង ដើម្បីដោះស្រាយជម្លោះព្រំដែន
(កោះកុង)៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ជាលើកទី២ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលមហោស្រព ខេត្តកោះកុងដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីបញ្ចក់កិច្ច









