
មន្ទីរព័ត៌មានខេត្តព្រះសីហនុ ទទួលបានកុំព្យូទ័របន្ថែម២គ្រឿង ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល
នៅថ្ងៃទី២១ ខែកញ្ញា មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានថ្លែងអំណរគុណរដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដែលបានឧបត្ថម្ភកុំព្យូទ័របន្ថែម២គ្រឿង សម្រាប់រៀបចំ កែសម្រួល និងផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ។









