
អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ពីការបណ្ដេញជនជាតិចិន៣៣០នាក់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិចិន៣៣០នាក់ រួមទាំងស្ត្រី៦នាក់ ត្រូវបានបណ្ដេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ នៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងការស្នាក់នៅ ឬធ្វើការខុសច្បាប់។









