រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ជម្លោះព្រំដែនកម្ពុជា-ថៃ!កម្ពុជាសង្ឃឹមថាម៉ាឡេស៊ី អាមេរិក ចិននឹងជួយឱ្យសន្តិភាពវិលមកដូចដើមវិញ

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើឱ្យសន្តិភាពវិលត្រឡប់មកដូចដើមវិញ។ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរបែបនេះក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយឯកឧត្តម