
ប្រធានរដ្ឋសភាកម្ពុជាស្នើឱ្យមានអនុវត្តអនុសាសន៍៣ចំនុចដើម្បីដោះស្រាយការប្រឈមរបស់ស្រ្តី និងកុមារចំពោះការប្រែប្រួលអាកាសធាតុ
នៅរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ បានផ្តល់នូវអនុសាសន៍ចំនួនបីចំនុចដើម្បីកាត់បន្ថយការរងគ្រោះរបស់ស្រ្តី និងកុមារពីការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្ត្រី ពិភពលោកលើកទី១៥ នៅក្នុងប្រទេសស្វីស ដែលបានប្រារព្ធធ្វើឡើងក្រោមមូលបទ «បញ្ហាប្រឈមថ្មីៗដែលកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ន និងយូរអង្វែង ព្រមទាំងមាគ៌ាឆ្ពោះទៅមុខ» និងការចូលរួមពីប្រធានសភាជាស្រ្តីមកពី៣០ប្រទេសផង









