កម្ពុជានឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃដែលទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិតដោយសារកងទ័ពថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបាញ់ប្រហារមកលើប៉ុស្តិ៍យោធាកម្ពុជាមួយកន្លែង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ចាប់តាំងពីពេលនោះមក ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃបន្តកើនកម្តៅកាន់តែខ្លាំងឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ទាហានថៃឈុតខ្មៅមួយក្រុម ចង់រុលចូលទឹកដីកម្ពុជា ហើយចង់បង្កបញ្ហាជាមួយទាហានកម្ពុជានៅសមរភូមិជួរមុខភ្នំខ្មោចទៀត
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ