នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន–កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ។
ការជួបសម្តែងការគួរសមនេះ មានន័យសំខាន់ក្នុងការរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ















