跳至正文
西哈努克省电视台 · 官方网站
登录

សមាគមលើកកម្ពស់ម្រេចកំពត៖ កម្ពុជាក្នុងឆ្នាំ២០២៥ នាំចេញម្រេចជាង ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស កើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត ឲ្យដឹងថា ផ្ទៃដីដាំម្រេចបានគ្របដណ្តប់លើខេត្តចំនួន ២ គឺខេត្តកំពត និងកែប ក្នុងនោះខេត្តកំពតមាន ៤ស្រុក និងខេត្តកែប មាន២ក្រុង ស្រុក  លើផ្ទៃដីដាំដុះចំនួនជាង ២២ម៉ឺនហិកតា។

ហើយនៅក្នុងឆ្នាំ២០២៥ កម្ពុជា នាំចេញម្រេចបានប្រមាណជាង ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយរកចំណូលបានជាង ២លានដុល្លារអាម៉េរិក កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤ ស្របពេលដែលសមាគមលើកកម្ពស់ម្រេចកំពត បានចាត់ទុកនៅឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះថា ជាឆ្នាំដ៏ល្អប្រសើរមួយសម្រាប់ទីផ្សារម្រេចកំពត ដែលជាផលិតផលសម្គាល់របស់កម្ពុជា។

លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានប្រាប់ ឲ្យដឹងថា តម្លៃម្រេចកំពតនៅឆ្នាំ២០២៥ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយនៅក្នុងនោះម្រេចខ្មែរអាចលក់បានក្នុងតម្លៃ ១៧ដុល្លារ, ម្រេចក្រុហម ២៧ដុល្លារ, សម្រេច ស ៣០ដុល្លារ និងម្រេចខ្ចី ១០ដុល្លារ ក្នុង ១គីឡូក្រាម។ ជាមួយគ្នានេះតម្លៃម្រេចកំពតមានកំណើននាំចេញនេះ ត្រូវបានជំរុញជាចម្បងដោយសារការបញ្ជាទិញមានការកើនឡើងគួបផ្សំទិន្នផលមានការកើនឡើងខ្ពស់ផងដែរ។

ដោយឡែកចំពោះម្រេចកំពតនៅឆ្នាំ២០២៦នេះវិញ ត្រូវបានដំឡើងថ្លៃចន្លោះពី ២ ទៅ ៣ដុល្លារនៅក្នុង ១គីឡូក្រាមបន្ថែមទៀត ដើម្បីជំរុញការដាំដុះដំណាំម្រេចនេះ និងជួយលើកស្ទួយទឹកចិត្តកសិករជាដើម។

បញ្ជាក់ថា៖ ម្រេចកំពតរបស់កម្ពុជាប្រមាណ ៨៥% ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារបារាំង, អាល្លឺម៉ង់, កូរ៉េ, រុស្សី, អាម៉េរិច, ឆែក និងសិង្ហបុរី ជាដើម ខណៈប្រមាណ ១៥% សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…