跳至正文
西哈努克省电视台 · 官方网站
登录

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង នឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៤ ថ្ងៃ

KPS99TV历史原文 · 暂无当前语言译文

យោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់របស់កងទ័ពជើងទឹកកម្ពុជា តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦)។

គណៈប្រតិភូនាវា ដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី មាននាវិកសរុបចំនួន ២៦២ នាក់។ ក្នុងឱកាសនេះ គណៈប្រតិភូក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទផងដែរ។

ចំពោះនាវាចម្បាំងទាំង ៣ គ្រឿង រួមមាន៖

1. នាវាទី១      ឈ្មោះ SOVERSHENNYY លេខ      333 ដឹកនាំដោយមេបញ្ជាការនាវា      លោក វរនាវីឯក SHMAGIN      Artem

2. នាវាទី២      ឈ្មោះ REZKIY លេខ      343 ដឹកនាំដោយមេបញ្ជាការនាវា      លោក វរនាវីឯក KOVALEV      Evgenii

3. នាវាទី៣      ឈ្មោះ PECHENGA ដឹកនាំដោយមេបញ្ជាការនាវា      លោក GONCHAR Aleksandr

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…