跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ចិន ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ! សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធានក្រុមហ៊ុនយក្ស CCCC ជំរុញកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ជំនួបនេះត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាគន្លឹះសំខាន់សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការតភ្ជាប់តំបន់។

គួរបញ្ជាក់ថា ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនអន្តរជាតិធំមួយរបស់ប្រទេសចិន ដែលមានឯកទេសខ្ពស់ក្នុងវិស័យវិស្វកម្ម និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះបានចូលរួមអនុវត្តគម្រោងសំខាន់ៗជាច្រើននៅលើពិភពលោក រួមមាន ការសិក្សា និងរចនាប្លង់ ការសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដែលទាំងអស់នេះមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់អន្តរជាតិ។ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…