跳至正文
西哈努克省电视台 · 官方网站
登录

ទោះបីសេដ្ឋកិច្ចពិភពលោកប្រឈមបញ្ហា ក៏ដោយ ការនាំចេញ-នាំចូលរបស់កម្ពុជា នៅតែកើនជាង ១៧% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានប្រមាណ ១៦,៩៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទៅទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៨,០៩ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៧% ខណៈការនាំចូលមានតម្លៃប្រមាណ ៨,៨៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា ដោយសារសង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា ក៏ដោយ ប៉ុន្តែការដោះដូរពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា នៅតែបន្តរក្សាកំណើនរឹងមាំ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

របាយការណ៍ «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី» (ADO) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានព្យាករថា វិស័យកម្មន្តសាល នឹងបន្តជាក្បាលម៉ាស៊ីនសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ ទិន្នផលឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ៧,៣% ដោយសារការកើនឡើងនៃការបញ្ជាទិញសម្លៀកបំពាក់ និងការរួមចំណែកពីវិស័យកម្មន្តសាលក្រៅវាយនភណ្ឌ ដូចជា គ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។

ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ ០,៩% ដោយបានគាំទ្រពីតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និងការសមាហរណកម្មពលករចំណាកស្រុកវិលត្រឡប់មកវិញ នឹងជួយពង្រឹងកំណើនវិស័យនេះបន្ថែម។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប វៀតណាម ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី។

មុខទំនិញនាំចេញសំខាន់ៗ រួមមាន ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ព្រមទាំងគ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារអគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិក។

ចំណែកមុខទំនិញនាំចូលសំខាន់ៗ រួមមាន វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក យានយន្ត និងគ្រឿងចក្រ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…