跳至正文
西哈努克省电视台 · 官方网站
登录

អណ្ដើកល្មិចទម្ងន់ ៥០គីឡូក្រាម ត្រូវបានប្រជានេសាទប្រគល់ជូនសហគមន៍នេសាទកែវផុស ដើម្បីអភិរក្ស និងលែងចូលសមុទ្រវិញ

KPS99TV历史原文 · 暂无当前语言译文

សហគមន៍នេសាទកែវផុស បានទទួលអណ្ដើកសមុទ្រចំនួន ១ក្បាល ពីប្រជានេសាទឈ្មោះ វ៉ន សាវុធ រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

អណ្ដើកសមុទ្រនេះ ជាប្រភេទអណ្ដើកល្មិច មានទម្ងន់ប្រមាណ ៥០គីឡូក្រាម។ បន្ទាប់ពីទទួលបាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទបានសហការគ្នារៀបចំលែងអណ្ដើកចូលទៅក្នុងសមុទ្រវិញដោយសុវត្ថិភាព ដើម្បីចូលរួមអភិរក្ស និងថែរក្សាធនធានជីវចម្រុះសមុទ្រឱ្យស្ថិតស្ថេរ និងគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ដោយ៖ ទាវ វិឆាត

..

评论

正在加载评论…