រាជរដ្ឋាភិបាលបានសម្រេចលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វិរសេនីឯក ទិត្យ វណ្ណៈ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយសារមូលហេតុមិនគោរពច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទៅទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមអនុក្រឹត្យដែលទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ សូមអានអនុក្រឹត្យទាំងស្រុងរបស់រាជរដ្ឋាភិបាលខាងក្រោមនេះ។









