跳至正文
西哈努克省电视台 · 官方网站
登录

ក្តៅៗ!!ក្រសួងប្រៃសណីយ៍កម្ពុជាកំពុងតាមដានបញ្ហា Facebook និង Messenger រអាក់រអួល

KPS99TV历史原文 · 暂无当前语言译文

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា បច្ចុប្បន្ន បណ្តាញសង្គម Facebook និងកម្មវិធី Messenger នៅតែបន្តជួបប្រទះបញ្ហារអាក់រអួលក្នុងការប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់មួយចំនួននៅតាមតំបន់ផ្សេងៗ។

គិតរហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃបញ្ហានេះនៅឡើយទេ។ ក្រសួងបានអំពាវនាវឱ្យសាធារណជនរង់ចាំព័ត៌មានពីប្រភពផ្លូវការ និងជៀសវាងការចែកចាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ខ្លួនកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងនឹងជូនដំណឹងបន្ថែមជាបន្តបន្ទាប់ ប្រសិនបើមានព័ត៌មានថ្មី ឬការបញ្ជាក់ផ្លូវការណាមួយពាក់ព័ន្ធនឹងបញ្ហានេះ។

评论

正在加载评论…