跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជិត ៣ពាន់ក្បាលដី ជូនប្រជាពលរដ្ឋនៅស្រុកចិត្របុរី

KPS99TV历史原文 · 暂无当前语言译文

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ២,៧៧៧ ក្បាលដី ជូនប្រជាពលរដ្ឋរស់នៅភូមិតាលុស ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវត្តបុសលាវ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង ៩០០នាក់។

ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យនេះ គឺជាផ្នែកមួយនៃការធានាសិទ្ធិស្របច្បាប់លើដីធ្លី និងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់អចលនទ្រព្យជូនប្រជាពលរដ្ឋ។

ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីផ្លូវការ មិនត្រឹមតែផ្តល់នូវភាពកក់ក្តៅផ្នែកផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជីវភាព សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…