跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមក្មេងស្ទាវ៤នាក់សកម្មគប់កញ្ចក់រថយន្តនៅផ្លូវវៀងក្រុងស្ទឹងសែនត្រូវសមត្ថកិច្ចឃាត់ខ្លួន! ក្រោយពីមានការបង្ហោះសារជាវីដេអូលើបណ្តាញសង្គមឱ្យអ្នករត់ឡានពេលយ

KPS99TV历史原文 · 暂无当前语言译文

ក្រោយពីមានការបង្ហោះសារជាវីដេអូលើបណ្តាញសង្គមឱ្យអ្នករត់ឡានពេលយប់កាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវវៀងក្រុងស្ទឹងសែនប្រុងប្រយ័ត្នព្រោះមានក្មេងស្ទាវចាំគប់កញ្ចក់ រថយន្ត និងបានទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តម្នាក់ផ្សេងទៀតតាមរយៈទូរសព្ទភ្លាមៗ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងស្ទាវបានចំនួន៤នាក់ជាបន្ទាន់។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា ការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២០ ខែឆ្នាំដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់៖ ១. ឈ្មោះ វឿង ឈាងអ៊ី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរសិស្ស។ ២. ឈ្មោះ រិទ្ធិ បូរ៉ែន ហៅក្រៅ ចយ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣. ឈ្មោះ ធី រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងឡាន និង៤- ឈ្មោះ សឿង ចាន់ដារ៉ា ហៅក្រៅ វឹង ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរជាងក្រឡឹង (ធ្លាប់ជាប់ពន្ធនាគារ)។ អ្នកទាំង៣នាក់រស់នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ យ៉ាងណា បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០៖១០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ6A ផ្លូវវៀងក្រុង ក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានករណីគប់កញ្ចក់រថយន្តដឹកទំនិញធុនធំចំនួនពីរគ្រឿង បណ្ដាលឱ្យបែកកញ្ចក់ធំខាងមុខទាំងពីរគ្រឿង។ ទី១ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ 3D-0679 ម្ចាស់អាខោន Facebook ហ៊ាជា ឡានជួល និងទី២ រថយន្តម៉ាក FOSO ពណ៌ត្រួយចេក ផ្លាកលេខព្រះសីហនុ 3A-7807 ម្ចាស់ឈ្មោះ ទិត សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចង្រៀក ឃុំទួលសាលា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…