ទាហានថៃបានធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាជិតបង្គោលព្រំដែនលេខ៤៦និងលេខ៤៧ ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជានិងប្រជាពលរដ្ឋខ្មែររារាំងវិញ
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់ពីកងកម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយទៅវិញ។ទន្ទឹមគ្នានេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹ
KPS99TV历史原文 · 暂无当前语言译文