អាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” សម្រាប់បម្រើដល់ភ្ញៀវទេសចរមូស្លីម
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ខេត្តសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” ដែលជាសម្បទាតម្រូវការដ៏សំខាន់មួយ
KPS99TV历史原文 · 暂无当前语言译文