Skip to main content
Preah Sihanouk Provincial Television
Log in

ថៃឆ្លើយតបទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការសហការជាមួយសហគមន៍ និងអង្គការអន្តរជាតិដើម្បីចុះពិនិត្យស្ថានភាពកងទ័ពកម្ពុជាចំនួន ១៨នាក់ដែលកំពុងខ្លួន

Historical original · translation unavailable

សេចក្តីជូនដំណឹង៖ ក្រោយពីការដាក់ញ្ញត្តិស្នើសុំអន្តរាគមន៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា លើករណីការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ ក្នុងចំណោមកងទ័ពចំនួន២០នាក់ ដោយកងទ័ពថៃជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសរបស់ថៃបានចេញមកឆ្លើយតបនឹងញ្ញត្តិរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចំពោះកងទ័ពកម្ពុជាដែលកំពុងត្រូវបានឃុំខ្លួន។

ថៃត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការផ្ទៀងផ្ទាត់ការពិត។ ក្នុងន័យនេះ ប្រទេសថៃបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ”។

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិ កុំឱ្យមានការព្រួយបារម្ភ ព្រោះថៃបានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ 

ដោយ៖ KPS99TV

Comments

Loading comments…