Skip to main content
Preah Sihanouk Provincial Television
Log in

សំណើសុំសម្រួលគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានពិភាក្សា!

Historical original · translation unavailable

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំសម្របសម្រួលលើគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ  នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះដឹកនាំលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកំពង់សោម មន្ទីរអង្គភាពពាក់ព័ន្ធ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ 

ការរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីឆ្លើយតបទៅនឹងសំណើជួយសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទៅលើការអនុវត្តគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័រនៅលើទីលានស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលកំពុងមានភាពមមាញឹកខ្លាំង។ 

ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស នឹងធ្វើការពិភាក្សាបន្ថែមដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រក្នុងការសម្របសម្រួលនីតិវិធីដល់វិស័យឯកជន និងក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងកាត់បន្ថយពេលវេលានិងឈានទៅសម្រេចបានសុភបរិមានៅគ្រប់ភាគី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…