Skip to main content
Preah Sihanouk Provincial Television
Log in

ទំនិញដើមកំណើតពីអាមេរិកដែលនាំចូលមកកម្ពុជាត្រូវលើកលែងពន្ធគយដល់០ភាគរយ

Historical original · translation unavailable

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០ភាគរយ ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកប្រទេសកម្ពុជាពីសហរដ្ឋអាមេរិក។ អត្រាពន្ធគយ ០ភាគរយនេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចុះនៅថ្ងៃទី០៨ ខែសីហា។

ក្នុងអនុក្រឹត្យនេះ បញ្ជាក់ថា នីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសហរដ្ឋអាមេរិក សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាពី៤៩% មកនៅត្រឹម ១៩% ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះទំនិញនាំចូលពីអាម៉េរិកមកកម្ពុជាទាំងអស់ គឺត្រូវអនុវត្តអត្រាពន្ធគយសូន្យភាគរយ ដោយក្នុងនោះក៏មានការនាំចូលរថយន្ដមួយទឹកផងដែរ ប៉ុន្តែការគិតពន្ធផ្សេងទៀតក្រៅអំពីពន្ធគយ ដូចជា អាករពិសេសជាដើម គឺនៅគិតដដែល៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…