Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-ចិនចុះMOUស្ដីពី«ការបណ្ដុះបណ្ដាលរួមគ្នាគ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា»

Historical original · translation unavailable

Summary

ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេសរបស់ក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នារ (MoU) ស្ដីពី «ការបណ្ដុះបណ្ដាលរួមគ្នាគ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា»។ពិធីចុះ MoU នេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ក្រោមធិបតីភាពឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងលោក Yu Yunfeng អគ្គនាយក នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេ

ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេសរបស់ក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នារ (MoU) ស្ដីពី «ការបណ្ដុះបណ្ដាលរួមគ្នាគ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា»។

ពិធីចុះ MoU នេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ក្រោមធិបតីភាពឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងលោក Yu Yunfeng អគ្គនាយក នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេស (CLEC) របស់ក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានការចូលរួមពីឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនិតចិនប្រចាំនៅកម្ពុជា និងមន្រ្តីអ្នកមុខអ្នកការជាច្រើនទៀត។ 

ការ MoU នេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រ និងជំរុញដល់ការអភិវឌ្ឍការបង្រៀនភាសាចិននៅកម្ពុជា។ 

ដូច្នេះក្រសួងអប់រំកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេសរបស់ក្រសួងអប់រំចិន បានសម្រេចចិត្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទម្រង់នៃកិច្ចសហប្រតិបត្តិការអប់រំភាសាចិនអន្តរជាតិក្រោមបរិបទថ្មី រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ជាពិសេសពង្រីកសមិទ្ធផលនៃការបង្រៀនភាសាចិន បណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនក្នុងស្រុកសម្រាប់កម្ពុជា និងលើកកម្ពស់គុណភាពនៃការបង្រៀនភាសាចិន ។

មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-ភាសាបរទេសរបស់ក្រសួងអប់រំចិន នឹងផ្តល់អាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិក្នុងចំនួនមួយដែលសមរម្យសម្រាប់និស្សិតនៃកម្មវិធីនេះ ព្រមទាំងផ្តល់ការគាំទ្រដែលពាក់ព័ន្ធផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីអប់រំ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្មវិធីអប់រំភាសាចិន រួមគ្នានៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីកត់សម្គាល់ជាច្រើន។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំចិន ក៏ដូចជា មជ្ឈមមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន- ភាសាបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា ដែលតែងតែគាំទ្រ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ ដែលទាំងនេះ ឯកឧត្តមរដ្ឋមន្រ្តីអប់រំ បានចាត់ទុកថា ជាកត្តាយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ព្រមទាំងមានការជឿជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំភាសាចិននៅកម្ពុជា ក៏ដូចជាការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយ និងមោទនភាពជាខ្លាំង ដែលបានមកចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Mou) ដ៏សំខាន់នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន គូសបញ្ជាក់ថា ការចុះ (MoU) នេះគឺជាសក្ខីភាពនៃចំណងមិត្តភាព និងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសកម្ពុជា-ចិន ដោយនឹងផ្តោតលើវិស័យសំខាន់ក្នុងការអប់រំមួយគឺ ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា ដោយយើងបានពីការរីកចម្រើន និងសារៈសំខាន់នៃការអប់រំភាសាចិននៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងមិនត្រឹមតែពង្រឹងចំណងអប់រំរបស់កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ទំនាក់ទំនង និងមិត្តភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតរវាងប្រជាជននៃប្រទេសទាំងពីរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…